ភ្នំពេញ៖​ ក្នុងគ្រាដែលលេចលឺដំណឹងថាអ្នកសិល្បៈតារាសម្តែងនិងកំប្លែង នាង នៅ ណាវី និង លោក កុល ផាន់សុ​ភោ​ ហៅ ភក្តី កំពុងស្ថិតនៅពេទ្យប្រទេសថៃ ដែលអ្នកទាំងពីរមានជំងឺខូចក្រលៀនដូចគ្នា ។ ចែករំលែកមហាទុក្ខដល់មិត្តសិល្បៈរួមអាជីពនិងជាកូនចៅ ក្រោមដំបូលសមាគមសិល្បៈ នៅថ្ងៃទី១៦ខែតុលានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានចាត់ចែងនិងប្រគល់ថវិការពីមូលនិធិសិល្បៈចាស់ជរា ជួយសម្រាលទុក្ខលំបាកសិល្បករ សិល្បការិនី មានជំងឺធ្ងន់ពីដួងនេះ ដោយអ្នកនាងបានបញ្ជាក់ថា ក្នុងម្នាក់ចំនួន២លានរៀន។
ជំនួបទទួលថវិការពីមូលនិធិសិល្បៈចាស់ជរា ពីអ្នកនាង ប៉េង ប៉ោង មកទទួលតំណាង តារាចម្រៀង កុល ផាន់​សុភោ និងកញ្ញា សុខ ស្រីម៉ុច តំណាង នាង នៅណា វីន អ្នកនាង ចន ច័ន្ទលក្ខិណា ដែលផ្តាំការសួរសុខទុក្ខ មិត្តសិល្បៈជួបទុក្ខមានជំងឺ ដែលចាំបាច់ត្រូវព្យាបាលក្នុងកម្រិតថវិការច្រើនម៉ឺនដុល្លារទាំងពីរដួង តាមរយៈអ្នកតំ​ណា​ងមកទទួលមូលនិធិនោះ។ ក្នុងនោះដែរប្រធានសមាគមសិល្បករខ្មែររូបនេះ ក៏បានពន្យល់ថា សមាគមជួយលើកទឹកចិត្តឲ្យសិល្បករ ដែលមានចិត្តជួយ ណាវីន និង សុភោ ដែលធ្វើដូចដែលិល្បៈជួយ យូ ឌីស្កូបាននោះ​​សមា​គមពេញចិត្តសហការណ៍ ៕