ភ្នំពេញ៖ អ្នកលេងលើបណ្ដាញស្ទើរតែមិនជឿថា សុវត្ថិ មុន្នីនាគ និង សុវត្ថិ សិរីវុឌ្ឍ ធ្វើអោយ​តារាប្រុសស្រីថៃ តាមមើលមិនដាក់ភ្នែកសូម្បីមួយនាទី ព្រមបានសរសើរ​មិនដាច់​ពីមាត់​ទៀត​ផង។បើយោងតាមរូបភាពមួយសន្លឹក​ គេសង្កេតឃើញថា តារាប្រុសស្រីថៃ ប៉ុន្មានដួងនោះ​បានតាម​មើល កូនប្រុស ព្រាប សុវត្តិ ទាំង ២នាក់ មិនដាក់ពីភ្នែកសោះ នៅក្នុងការសម្ភោធ​ជាផ្លូវ​ការ​របស់​ ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុម​ហ៊ុន​មួយ​។មិនតែប៉ុណ្ណោះមានអ្នកគាំទ្រមួយចំនួនបានចូលខមិននៅលើបណ្ដាញសង្គមថា « ប្រហែល​ជា​ តារាប្រុសស្រីថៃ ប៉ុន្មានដួង​នឹង មិន​នឹក​​ស្មាន​ថា​ កូន​ប្រុស​​ទាំង​ពីរ​របស់​ ព្រាប សុវត្ថិ មិន​ត្រឹម​តែ​ពូកែ​ច្រៀង​រាំ​នោះ​ទេ​ថែម​ទាំង​ស្រស់​សង្ហា​ទៀត​ផង ពិសេស​ពេល​ចេញ​ច្រៀងម្ដង​ ​ធ្វើ​ឲ្យ​ហ្វេនៗ​ស្រែក​ហ៊ោ​មិន​ចាញ់​ខ្លួន​ឡើយ »។