ភ្នំពេញ៖ តារាសាន់ដេនាង ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ត្រូវបានម៉ែយ៉ែម​ព្យាយាមផ្គូរផ្គង និងលួងលោមនាងឲ្យទៅញ៉ាំបាយជាមួយអ្នកធំៗ ជាថ្នូរលុយធីបរាប់ម៉ឺនដុល្លារ តែម្ចាស់បទ «ទឹកអប់មានពិស» ច្រានចោលចំពោះការធានាឱ្យលុយធីបនាងដុំដុល្លារទាំងបាច់ៗ ព្រោះនាងមិនមែនចូលច្រៀងដើម្បីល្បី ហើយយកសិល្បៈជាឈ្នាន់ទៅរកស៊ីលក់ខ្លួននោះឡើយ។

អ៊ីវ៉ា ត្រូវបានឪពុកនាងលោកអ៊ូ វ៉ាវ តាមការពារស្អិតគ្រប់ជំហានទាំងយប់ថ្ងៃ ដើម្បីគេចចេញពីអន្ទាក់ស្នេហ៍មន្ត្រីធំៗ ហើយថ្មីៗនេះ អ៊ីវ៉ា និយាយថា នាងពិតជាមានអ្នកធំៗតាមស្រលាញ់មែន តែនាងមិនដែលមានបំណងប្រាថ្នាចង់ធ្វើ «ជំទាវ» នោះឡើយ។