ថៃ៖ ក្រុមកីឡាករបាល់ទាត់ដែលត្រូវបានគេស្គាល់ពេញពិភពលោកថាពួកគេបានជាប់នៅក្នុងរូងភ្នំថាំ ហ្លួង អស់រ​យៈ​ពេល​ជិត១០ថ្ងៃនោះក៏ត្រូវបានអញ្ចើញជាភ្ញៀវកិត្តិយស និងធ្វើការសម្ភាសន៍ពីបញ្ហាផ្ទាល់ខ្លួនក្នុងកម្មវិធីដ៏ល្បីមួយរបស់អាមេរិក ដែលកម្មវិធីនេះគឺជាកម្មវិធីទូរទស្សន៍ “The Ellen Show”របស់អ្នកនាង Ellen Lee DeGeneres ។ ជំនួបវីដេអូសម្ភាសន៍នោះក៏មានការសាកសួរពីបញ្ហាដែលពួកគេបានជាប់នៅក្នុងរូបភ្នំ ខណៈនោះអ្នកបកប្រែក៏បានរៀបរាប់ឲ្យដឹងថា«ពួកគេបានធ្វើការបួសសួង និងធ្វើសមាធិក ដើម្បីឲ្យពួកគេមានចិត្តស្ងប់ក្នុងការតតាំងជាមួយនឹងរាល់បញ្ហាដែលពួកគេត្រូវប្រឈម»។

ដោយការលើកឡើងពីពាក្យសម្ដីរបស់ក្រុមកីឡាករទាំង១៣នោះទៀតថា« ការតាំងចិត្តបានស្ងប់ និងមោះមុតនេះហើយ គឺមូលដ្ឋានធ្វើឲ្យពួកគេមានភាពក្លាហាន និងអាចជំនះរាល់បញ្ហាបាន។ ហើយពូកគេក៏មានការតាំងចិត្តថាអនាគតក្រុមកីឡាបាល់ទាត់ជ្រូកព្រៃរបស់ថៃនឹងខ្លាំង ហើយល្បីពេញពិភពលោកក្នុងអាជីពបាល់ទាត់តែម្ដង»។គួរបញ្ជាក់ដែរថាសម្រាប់ក្មេងៗថៃទាំង ១២ នាក់ និងគ្រូបង្វឹកម្នាក់នេះ ត្រូវបានគេសាកសួរលំអិតអំពីរបៀប ដែលពួកគេអាចរស់បាននៅក្នុងរូងភ្នំជាច្រើនថ្ងៃដោយគ្មានចំណីអាហារ។