ភ្នំពេញ៖ អ្នកស្រី សាក់ ស៊ីស្បោង តារាសម្តែងតួកាច​ ឆ្នាស់ឆ្នើម​ ស៊ីវិល័យដោយរស់រវើក សម័យសង្គមរាស្រ្តនិយម ស្កាត់មកពីក្រៅប្រទេសពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ ដែលអ្នកស្រីបង្ហាញពីគោលបំណងថា «មកថ្វាយបង្គំព្រះបរមចេតិយ នៃសម្តេចព្រះបរមរតនកោដ្ឋ និងផ្សាយនូវមហាកុសលថ្វាយព្រះចមក្សត្រ ដែលព្រះអង្គមានគុណ បំណាច់ច្រើនលើសលប់សម្រាប់មាតុប្រទេសកម្ពុជា»។

ហ្វេសប៊ុកផេករបស់ក្រុមព្រះ សុរិយា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា «​លោកស្រីបានធ្វើ​ដំណើរ អស់រយៈចម្ងាយជាង១ម៉ឺនគីឡូ​ ដើម្បីមកចូលរួមព្រះរាជពិធី ជាមួយអង្គព្រះមហាក្សត្រ ​ព្រះករុណាព្រះបរមនាថ​ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ​ រួមទាំង ព្រះរាជវង្សានុវង្ស និងប្រជាជាតិខ្មែរទាំងមូល ក្នុងព្រះនគរកម្ពុជា​»៕

សូមទស្សនាវីដេអូ!!