ភ្នំពេញ៖ ទេព បូព្រឹក្សតារាស្រីនិយមលេងស្ទីលតែងខ្លូនប្លែកៗមិនចាញ់​តារា​បរទេសជា​​ពិសេសនោះ គឺការតុប​តែង​​​​​​ខ្លូនរបស់នាង ស្រដៀង​​គ្នាជាមួយ​និង​តារា​​ចម្រៀងកូរ៉េ នាង CL ជាហេតុធ្វើអោយនាងនៅតែអាច​រក្សា​ប្រជា​ប្រិយ​ភាព​របស់ខ្លូនបាន។

តារាស្រីជ្រកក្រោមទ្រនំផលិតកម្មហង្សមាស​អស់ជា​ច្រើន​​​​​ឆ្នាំ និងត្រូវបាន​មហាជន​ស្គាល់យ៉ាងច្បាស់ថាជាគូ​ស្នេហ៍​​​​របស់​តារា​ចម្រៀង​​​ឯករាជ្យ ងួន ចាន់ដេវីតរូបនេះហាក់​​មិនត្រូវបាន​គេឃើញ​បង្ហាញ​អារម្មណ៍ពិតរបស់ខ្លូន​ចំពោះនរណាម្នាក់ឡើយ

ស្រាប់តែថ្មីៗនេះ នាង​បាន លាន់​​​មាត់ពោលពាក្យសរសើររៀមច្បង នោះគឺលោក​ព្រាបសុវត្ថិ ​នាង​​បាន​និយាយ​​​ចំៗហាក់គ្មានស្ទាក់ស្ទើរនៅលើបណ្ដាញសង្គម​ថា«ពេលថត​ជិត​បង​សុវត្ថិ ទើប​ដឹងថាគាត់រឹតតែសង្ហាខ្លាំង​ណាស់​​» ភ្លាមនោះក៏មានអ្នកគាំទ្ររបស់​នាងចូលខមមិនថា​និយាយត្រង់​ប្រយ័ត្នបង​ដេវីតប្រច័ណ្ឌទៅចែ។