ស្វាយរៀង៖ ជាងមាសច្រើននាក់ក្នុងផ្សារជីភូ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានបង្ហាញភស្តុតាំងក្នុងកាមេរ៉ាសុវត្ថិពីបុរសខិលខួចម្នាក់បានច្នៃទឹកមាសស្រោមប្រាក់ ដែលមានភាពក្រហមច្រាល សូម្បីតែជាងមាសមួយចំនួនក៏មិនអាចមើលដឹងឡើយទាល់តែយកទៅពិសោធន៍ទើបច្បាស់នឹងភ្នែកថា «ក្លែងក្លាយ»។ លោក ហុន ជាងមាសផ្សារជីភូ បង្ហាញទៅកាន់បងប្អូនទាំងអស់ ជាពិសេសជាងមាសតែម្តងឲ្យបង្កើនការប្រុងប្រយ័ត្ន ត្បិតជនពាក់អាវក្រហម មាឌស្តើង កម្ពស់ប្រមាណ ១.៦៥ ម៉ែត្រ បានប្រើល្បិចបោកច្រើនតូចណាស់មកហើយ។
ទោះជាកក្រើកថាបោកច្រើនតូចក្តី ប៉ុន្តែមិនទាន់លេចដំណឹងថា មានជាងមាសណាចាញ់បោកជននោះឡើយ ដោយប្រភពជាងមាស ម៉ាក់ ឧត្តុង្គឧត្តម លើកឡើងថា «ត្រូវថ្លៃហើយតែមិនអស់ចិត្តអោយជាងដុតបែបនេះក៏ឈប់ទិញទៅ ល្បិចសាហាវណាស់»។ ទន្ទឹមនឹងការបោកជាងមាសមិនបានសម្រេចព្រោះល្បិចនៅមានកម្រិតនោះ ប្រភពខាងលើក៏សូមផ្តាំទៅបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នផងដែររឿងចរាចរមាសប្រាក់ ទិញ លក់ និងការដោះដូរផ្សេងៗក្រែងប៉ះចំរបស់ក្លែងក្លាយអស់ប្រាក់ខាតអសារបង់។
សូមទស្សនាវីដេអូ!!
