ភ្នំពេញ៖ តារាចម្រៀងអ្នកនាង រ័ត្ន រចនា ដែលល្បីល្បាញនៅលើបណ្ដាញសង្គមដោយមហាជនអាចស្គាល់សំនៀងរបស់គាត់បាន តាមរយៈបទ «មេម៉ាយសប្បាយចិត្ត» ជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន ឆ្លងតាមរយៈទឹកដមសំឡេងដ៏ពីរោះ និងកាយវិការ ដ៏ក្រមិចក្រមើម របស់ រ័ត្ន រចនា ផងនោះ ក៏ស្រូបបានភាពល្បីល្បាញពីមហាជនតាមបណ្តាញសង្គមយ៉ាងខ្លាំង។
ជាមួយគ្នានោះនាងក៏បានបង្ហាញពីអារ្មណ៍របស់ខ្លួនប្រាប់ទៅដល់អ្នកគាំទ្ររបស់ខ្លួនឲ្យបានដឹងបែបនេះថា«ខ្ញុំ(រ័ត្ន រចនា) ប្រឡូកនៅក្នុងវិថីសិល្បៈចម្រៀងជាង ២០ ឆ្នាំហើយ ក៏មិននឹកស្មានដល់ឡើយថា ខ្ញុំអាចមានឱកាសទទួលការគាំទ្រពីបងប្អូនប្រិយមិត្តយ៉ាងភ្លូកទឹកភ្លូកដីបែបនេះដែរ»តារារូបនេះក៏បានបន្តទៀតថា«បើទោះបីជាខ្លួនល្បី ត្រឹមមួយថ្ងៃក៏សប្បាយចិត្តខ្លាំងណាស់ដែរ»។
