ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះអ្នកនិពន្ធប្រចាំផលិតកម្ម ថោន មានឈ្មោះថា លោក យឹម តាស្រង់បានធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយលោកបានបង្ហោះសារនៅលើគណនីយហ្វេសប៊ុកអមដោយពាក្យពេចន៍ដ៏អសុរោះ ជេរកប់ៗមាត់សុទ្ធតែអាឆ្កែ មីឆ្កែ ទៅមនុស្សមួយចំនួន ដែលចេះដឹងពីរឿងរ៉ាវលែងលះរវាងលោក និងប្រពន្ធ។

តាមរយៈសារនោះលោកបានព្រលះយ៉ាងចាស់ដៃថា«តើពួកអាឆ្កែមីឆ្កែនេះ វាដឹងរឿងពិតផ្ទៃក្នុងពិតប្រាកដអ្វីខ្លះ ពីការលែងលះរបស់ខ្ញុំ? ហើយតើខ្ញុំចេញ ខ្ញុំយកអ្វីមកខ្លះ? ហើយខ្ញុំទទួលរ៉ាប់រង លើជីវិតកូនខ្ញុំយ៉ាងម៉េចខ្លះ? សូមអាឆ្កែ មីឆ្កែទាំងពីរ ជួយបកស្រាយផង ហេតុអ្វីនៅសុខៗមកដៀលខ្ញុំ។ ជួបខាងក្រៅឥឡូវបាន»។