ភ្នំពេញ ៖ បុរសវ័យរាងចំណាស់ភ្នែកមិនសូវច្បាស់បានវ៉ែនតាយោងម្នាក់ត្រូវបានម្ចាស់​គណនី​ហ្វេស​ប៊ុកមួយ​បា​ន​បង្ហាញពីសកម្មភាពដ៏ស្មោគគ្រោកដោយបានបន្លំយក​ទូរស័ព្ទ​មួយ​គ្រឿង ខណៈពេលដែលម្ចាស់ទូរស័ព្ទភ្លេច​ខ្លួ​នតែបន្តិចប៉ុណ្ណោះ ហើយត្រូវបាន​មហា​ជន​​ដាក់ងារថ្មីឲ្យសមនឹងទង្វើថា «ចាស់ព្រើល»។

ភ្ជាប់ដោយវីដេអូព្រមដោយការហួសចិត្តម្ចាស់គណនីឈ្មោះ ស្រី នុត បានបញ្ជាក់ច្បាស់​ពីអត្ត​សញ្ញាណបុរស​ចំណាស់​មិនគិតសីលទាននេះថា« សូមបងប្អូន​ទាំងអស់គ្នា​ប្រុង​ប្រយ័ត្នចំពោះអុំម្នាក់នេះ គាត់ឈ្មោះ ហេង ប៉ោ សព្វថ្ងៃគាត់ស្នាក់នៅភូមិផ្សារកំបូលបើ​បងប្អូន​ណាបានឃើញត្រូវប្រុងប្រយត្ន័ពីព្រោះគាត់បាន លួចទូរសព្ទ័របស់​នាងខ្ញុំសូម​បងប្អូន​ជួយស៊ែរអោយនាងខ្ញុំផង»។

ក្នុងវីដេអូដដែលប្រភពក៏បានបន្ថែមថា បុរសរូបនេះមិនឲ្យទូរស័ព្ទមកវិញឡើយបើទោះ​ខ្លួន​បង្ហាញភស្តុតាង​ច្បាស់​ក្រឡែតដូចថ្ងៃក្តៅនាខែចេត្រក៏ដោយ។ ខណៈឃើញចោរជើងចាស់​ដៃរហ័សគ្មានពីរលួចបានផុយៗ​បែប​នេះ​ម្ចាស់គណនីឈ្មោះ SokSan Garage បានចេញ​មុខផ្តល់​ជាដំបូន្មានភ្លាមថា «ប្រយត្ន័ទៅបង​កុំសូវដើរ​ចេញ​ពីតុ​ពេកអី ប៉ុន្តែពិបាក​ដែរបង​លក់​ពេល​​ខ្លះម្នាក់ឯងកុំសូវទុកលុយនៅតុច្រើនពេកស្ពាយកាបូបទៅបង»។