បាត់ដំបង ៖ រំលេចចេញនូវរំភាពពីមន្ទីរពេទ្យធំខេត្តបាត់ដំបងរបស់ក្មេងតូចរូបកាយគួរអនិច្ចាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តាំង គីមឡេង បានរៀបរាប់ឲ្យដឹងថា «ឪពុកម្តាយបានបោះបង់ចោលកុមារតូចទើបតែកើត ភ្លោះពីរនាក់តែបានស្លាប់ម្នាក់ ហើយដោយឃើញកុមារតូចមួយទៀតមានសភាពហូរឈាមតាមច្រមុះក៏ទុកចោលក្នុងមន្ទីរពេទ្យពេលនេះបើមានបងៗណាអាចសូមមេត្តាជួយជីវិតប្អូនយកទៅចិញ្ចឹមផង»។
ខណៈឃើញរូបភាពក្មេងតូចគេពុំទាន់ស្គាល់អត្តសញ្ញាណ និងទើបកើតមិនទាន់ចេះស្តីមួយម៉ាត់បែរត្រូវឪពុកម្តាយចិត្តអប្រិយ៍ទុកចោលគ្មានមេត្តាដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញនូវក្តីអាណិតអាសូរព្រមដោយសួររកនូវប្រភពដើម្បីផ្តល់ជំនួយផងដែរ។ ក្នុងនោះម្ចាស់គណនី តាំង គីមឡេង ដដែលក៏បានបញ្ជាក់យ៉ាងច្បាស់ៗពីវិធីសង្រ្គោះតាមរយៈខ្លួនថា «ប្អូនប្រុសកំពុងស្ថិតក្នុងមន្ទីរពេទ្យធំខេត្តបាត់ដំបង ត្រូវការទឹកដោះគោជាច្រើន លេខខ្ញុំ 070 66 00 88»។
