ភ្នំពេញ៖ តារាចម្រៀងម្ចាស់បទ «ទឹកភ្នែកខ្ទើយ» អាន វិសាល កាន់តែរសាត់បាត់ឈ្មោះពីពិភពសិល្បៈបន្តិចម្តងៗ ខណៈដែលបទថ្មីៗរបស់លោកក៏គ្មានលើទីផ្សារ ការចេញមុខ​ច្រៀងតាមកញ្ចក់ទូរទស្សន៍ និងតាមការប្រគំតន្ត្រីនានាក៏គ្មានបង្កឲ្យមនុស្សម្នា ជាពិសេសអ្នកគាំទ្រងឿងឆ្ងល់អនេកថា «លោកទៅណា? បាត់ស្រមោលឈឹងអ៊ីចឹង» តាំងពីបរាជ័យលើកពាន I am a singer ឆ្នាំ២០១៦ ព្រោះគ្មានវាសនាប្រជែងជាមួយ ដួង វីរៈសិទ្ធ តារាជំនិតរបស់ហង្សមាសឡើយ។​

អាន វិសាល ដាក់ចិត្តដាក់ប្រាណប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣នោះ បានសាយភាយកិត្តិនាមមានមហាជនស្គាល់រាប់ពាន់​នាក់ក្រោមទ្រនំធំៗ ២គឺ ផលិតកម្មបុត្រា និងផលិតកម្មអ៊ិម តែលោកនៅតែមិនអាចប្រជែងមិត្តសិល្បៈរួមជំនាន់ ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, យក់ ថិតរដ្ឋា និង ហេង ពិទូ បានឡើយ ដោយអ្នកជំនាញសិល្បៈបង្ហើបថា «សមត្ថភាពលោកនៅមានកម្រិត»។ ការស្ងាត់វត្តមានលោក អាន វិសាល ត្រូវប្រភពខ្លះ​ទម្លាយថា «លោកទៅប្រកបរបរ​លក់ផ្លែឈើ ដែលជារបរចាស់របស់លោកធ្លាប់​រកស៊ីកាលពីជាង ១០ឆ្នាំមុន»។

សូមទស្សនាវីដេអូ!!