ភ្នំពេញ៖ លោក ស្រិល វណ្ណា អតីតព្រះចៅអធិការវត្តលបលួចមានស្នេហាជាមួយនាង លីតា រហូតបែកធ្លាយ​រឿងឆាន់ពោតផ្អើលពេញផ្ទៃប្រទេសនោះ បានប្រឹងប្រើសិល្ប៍​វិធីរបស់លោកដែលបានរៀនចេះកាលពីបួសរៀនជាសង្ឃមកជួយសង្រ្គោះបងប្អូន ដែលនារីម្នាក់រំលេចពាក្យថា «ទង្វើល្អរបស់លោក រមែងបានផលល្អ» ខណៈមនុស្សម្នាសម្រុកចូលមកឲ្យលោកស្រោចទឹក និងបញ្ចេញខ្មោចព្រាយបិសាចចេញពីខ្លួនប្រាណ​ជាដើម។

ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋកាន់តែ ច្រើនឡើងៗបានទៅឱ្យលោកស្រិលវណ្ណាស្រោចទឹកលើករាសីនិងដោះគ្រោះ​ដេញភាព​ចង្រៃដល់ផ្ទះគ្មានថ្ងៃខានឡើយ។ លោក ស្រិល វណ្ណា ដែលរស់នៅក្នុងផ្ទះប្អូនស្រីជាបណ្តោះអាសន្នក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានរៀបជាអាសនៈ និងទីសក្ការៈបូជាទៀតផង។