ថៃ៖ មាន់ឈ្មោលមួយក្បាលលេចរូបរាងត្រដែតលើសង្វៀនជល់មាន់លើទឹកដីថៃ ល្បីថាមានតម្លៃខ្ពស់ស្មើឡានទំនើបមួយគ្រឿង ដែលយោងតាមវីដេអូចរចារតម្លៃគ្រាមុនប្រកួតបង្ហាញថា «មានជល់តម្លៃ ២០លានបាត» ដែលគិតជាប្រាក់ដុល្លារប្រមាណ ៦០ម៉ឺនដុល្លារ ព្រោះបក្សីកីឡាដែលមានរោមចម្រុះពណ៌ ខ្មៅ ស និងក្រហម នោះ បានយកឈ្នះដៃគូច្រើនស្ទើរតែរាប់មិនអស់។
ថ្វីត្បិតតែកំពូលបក្សីថៃតម្លៃរាប់សិបម៉ឺនដុល្លារក្តី តែវាមានអាយុកាលចាស់បន្តិចហើយ ហើយអ្នកសេ្នហាវិស័យកីឡាមានជន់លើកឡើងថា «អាចប្រកូតបានប្រមាណ ២ ទៅ ៣ ប្រកួតទៀតប៉ុណ្ណោះ» ប៉ុន្តែអ្វីដែលអ្នកទិញសង្ឃឹមទុកមួយទៀតគឺចង់យកវាទៅបង្កាត់កូនមាន់ពូជដែលបាមានលក្ខណៈពិសេសបែបនេះ។ លោក សេង ភារុន លាន់មាត់ពេលឃើញមាន់ដ៏អស្ចារ្យថា «ខប់ៗកំចេះតែហាន តម្លៃខ្លួនឡើងដល់២០លានបាត»។
សូមទស្សនាវីដេអូ!!
