បើចឹងមែននោះ៖ អ្នកកើតជំងឺមហារីកមានសង្ឃឹមវិញហើយសាស្ត្រាចារ្យពីររូបបានរកឃើញវិធីសាស្ត្រថ្មី

0
288

សុខភាព៖ ក្រុមអ្នកស្រាវជ្រាវបានសិក្សាយ៉ាងស្វិតស្វាញរាប់ខែរាប់ឆ្នាំ ដើម្បីបង្កើតថ្នាំព្យាបាលជំងឺមហារីកដ៏កាចសាហាវ ដែលកន្លងមកគេក៏អនុវត្តវិធីព្យាបាលតាមរយៈកាំរស្មីឡាសែបាញ់កំទេចកោសិកា ឬក៏ធ្វើការវះកាត់យកដុំសាច់ចេញ និងប្រើប្រាស់ថ្នាំគីមីចាក់បញ្ចូលក្នុងចរន្តឈាម ដើម្បីឲ្យវាទៅកំទេចកោសិកាមហារីក។ ប៉ុន្តែវីធីសាស្ត្រទាំងនេះ ហាក់បីដូចជាពុំសូវជាមានប្រសិទ្ធភាពខ្លាំងនៅឡើយទេ ហើយ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនផ្សេងទៀតចំពោះរាងកាយផងដែរ។
តែយ៉ាងណាមិញអ្នកវិទ្យាសាស្ត្រស្រាវជ្រាវខាងផ្នែកវេជ្ជសាស្ត្រ ពីររូបដែលទើបឈ្នះពានរង្វាន់ Nobel Prize កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ សម្រាប់ស្នាដៃរបកគំហើញនៃវិធីសាស្ត្រក្នុងការព្យាបាលជំងឺមហារីក ដែលមានឈ្មោះ​ថា​សាស្ត្រចារ្យ Aliison ជនជាតិអាមេរិក និងសាស្ត្រាចារ្យ Honjo ជនជាតិជប៉ុន បានរកឃើញវិធីព្យាបាលថ្មីហើ​យ​។ ​ដោយសាស្ត្រាចារ្យទាំងពីរក៏បានលើកឡើងថា«រកឃើញប្រូតេអ៊ីនពិសេសម៉្យាងដែលជាដើមហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយយើងបាត់បង់ភាពសកម្មក្នុងការស្វែងរកកោសិកាមហារីក។ នៅពេលបាត់បង់ភាពសកម្ម ក៏គ្មានការស្វែងរកនិងកំទេចកោសិកាមហារីកទៀតដែរ ដែលជាហេតុធ្វើឲ្យកោសិកាមហារីកអាចលូតលាស់មិនចេះឈប់ ប្រូ​តេអ៊ីននេះហើយជាមេក្លោងដែលបានបង្អាក់តួនាទីកោសិកាឈាមសក្នុងការបំពេញតួនាទីប្រឆាំងនឹងកោសិកាមហារីក។ »។
សាស្ត្រាចារ្យបន្ថែមទៀតថា«នៅពេលយើងបានដឹងពីដើមទងវាដូច្នេះ យើងអាចគ្រាន់តែបញ្ឈប់ឥទ្ធិពលអវិជ្ជមា​នរ​បស់ប្រូតេអ៊ីនពិសេសមួយនេះទៅ យើងនឹងអាចធ្វើឲ្យកោសិកាឈាមស (T cell) បង្កើនចំនួន ដើម្បីធ្វើការសម្លាប់កោសិកាមហារីកបានយ៉ាងសកម្មខ្លាំងជាមុន។នេះជារបកគំហើញមួយយ៉ាងសំខាន់ខ្លាំងបំផុត មិនត្រឹមសម្រាប់អនាគតនៃវិស័យសុខាភិបាលទេ ជាពិសេសអាយុជីវិតរបស់មនុស្សទូទាំងពិភពលោក»។

Comments