ថៃ៖ បុរសជនជាតិថៃដែលល្បីកក្រើកទីក្រុងថាជាបងធំប្រឡូកគ្មានញញើតប្រាណក្នុងសង្គមនោះ ត្រូវបានប្រភពទម្លាយថា «ពេលនេះធ្លាក់ខ្លួនឈឺស្គមស្គាំងសល់តែស្បែក និងឆ្អឹងប៉ុណ្ណោះ»។ តាមរយៈរូបភាពដែលបានចែក​ចាយ​តៗ​គ្នានោះឃើញថាបងធំដែលកំពុងដេកឈឺលើកន្ទេលបង្ហាញស្បែកដណ្ដប់ឆ្អឹងពោរពេញទៅដោយស្នាមសាក់ពេញទាំងខ្លួននោះ ក៏មានការលើកឡើងថា «ជីវិតបងធំស​ង្គម​​ងងឹតនៅប្រទេសថៃធ្លាក់ខ្លួនឈឺ កំពុងល្បីពេញបណ្ដាញសង្គម»។
ភ្ជាប់រូបភាព អមជាមួយពាក្យពេចន៍លើកឡើងដូចនោះអ្នកលេងបណ្ដាញសង្គមមួយចំនួនក៏នាំគ្នាខមមិនថា «នេះហើយកម្មផល អ្នកណាសាងអ្នកនោះទទួល សូមកុំសើចយំចំអកឡកលើយអោយគាត់អី ផលកម្មដែលទទួលវាសមល្មមហើយ ពៀររំងាប់ដោយការមិនចងពៀរ»។