កំពង់ធំ ៖ បែកធ្លាយរឿងអធិការនគរបាលស្រុកសន្ទុកលោក ពេជ្រ ថាល់ កាងកូនប្រុសរបស់ខ្លួន ក្នុងករណីបង្កជម្លោះ ដេញវាយគ្នាយ៉ាងអនាធិបតេយ្យអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ នៅក្នុងបរិវេនវត្តក្តីអណ្តែតហៅវត្តក្តី ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ពលរដ្ឋឃើញហេតុការណ៍នោះប្រាប់ថា «ក្មេងទំនើង ២ក្រុមបានបង្កជម្លោះវាយតប់គ្នាផ្អើលពេញបរិវេនវត្ត ហើយសមត្ថកិច្ចចាប់ខ្លួនចំកូនប្រុសរបស់លោក ពេជ ថាល់ ដាក់ខ្នោះតែម្ដង»។ រំពេចពីចាប់ខ្លួនកូនប្រុសលោកមន្ត្រីធំប្រចាំស្រុកសន្ទុក ពេជ ថាល់ នាំបក្សពួក ៤០នាក់មកឆ្កាងដៃឆ្កាងជើង និងជេរប្រមាថប៉េអឹមម៉ាចាស់ដៃ មន្ត្រីទាំងនោះគ្មានហ៊ានតបតសូម្បីមួយមាត់។ នៅមិនអស់ចិត្តលោកអធិការស្រុកសន្ទុក ពេជ ថាល់ ស្ទុះយកខ្នោះដៃដែលដោះបានពីដៃកូននោះបម្រុងវាយក្បាលប៉េអឹមតែមានស្ដ្រីពីរនាក់ស្ទុះទៅរារាំងទាន់ តែប៉េអឹមអភ័ព្វនៅតែជៀសមិនផុតពីកណ្តាប់ ដៃលោកអធិការស្រុកដដែល។