ភ្នំពេញ៖​ កញ្ញា លី អ៊ីវ៉ាធីណា តារាស្រីជ្រកទ្រនំថោនទើបតែធ្វើឲ្យមហាជនភ្ញាក់ផ្អើល ខណៈនាងបានបង្ហោះរូបរថយន្តទំនើបថ្មីសន្លាងម៉ាកឡង់គ្រីស័រផ្អើលតាមបណ្តាញសង្គមសាជាថ្មីក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ជំនួបរូបភាពតារាស្រីរូបនេះកំពុងឈរកាប់រាងក្នុងឈុតពណ៌ក្រហម អមរថយន្តទំនើបម៉ាកឡង់គ្រីស័រពណ៌ស ថ្មីសន្លាង ដែលមានតម្លៃជាង ១០ ម៉ឺនដុល្លារ ចាំងពន្លឺអគ្គិសនី នាពេលរាត្រីនោះ លី អ៊ីវ៉ាធីណា ក៏បង្ហើរសារសួរនាំមហាជនថា«ឡាន និងមនុស្សមួយណាស្អាតជាង?»។ ដោយឃើញពីសំនួររបស់តារាស្រីកូនកាត់ចិនរូបនេះ អ្នកគាំ​ទ្រ​ក៏លាន់មាត់ថា«ចង់អួតឡានថ្មី តែសំណាងព្រោះចេចេស្អាតជាងឡាន ចឹងគេមិនដឹងទេថាចេចេទិញឡានថ្មីនោះ ហាសហា»។ បញ្ជាក់ផងដែរមួយរយៈនេះនាង លី អ៊ីវ៉ាធីណា ហាក់មានយីអ៊ុនឡើងមិនធ្មតាថែមទាំង មានទីផ្សារសិល្បៈចេញចូលក្រៅប្រទេសជាញឹកពាប់ទៀតផង។