ភ្នំពេញ៖ តារាចម្រៀង ដែលនិយមចូលចិត្តធ្វើត្រាប់តាមសំឡេង អ្នកស្រី ប៉ែន រ៉ន យកមកច្រៀងស្ទើរតែគ្រប់កម្មវិធី រ៉ូលីន ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលទាំងព្រឹកនៅលើបណ្ដាញសង្គម នូវពេលឃើញ រ៉ូលីន ផុសរូបនាំម្ដាយដើរផ្សារ។
អមជាមួយរូបដើរផ្សារ និងរូបភាពកំពុងតថ្លៃនាក់លក់នោះ រ៉ូលីន ក៏បានបង្ហើរសារមួយឃ្លាថា « ឮម៉ែរអ៊ូថាចង់បានខោអាវថ្មី សំណាងអីយប់ម៉ិញបានធីប50$ព្រឹកឡើងមិនបង្អង់នាំមកshoppingទាំងព្រឹក ដល់ចឹងញញឹមបិទមាត់មិនជិតសោះម៉ែ ហាសហា »។
មិនតែប៉ុណ្ណោះអ្នកលក់ចង់កោរលុយ រ៉ូលីន តែចៃដន់អីប៉ះលំដាប់អ្នកតថ្លៃដែរ រ៉ូលីន មិនអោយអ្នកលក់កោរលុយបានងាយៗនោះទេ ដោយ រ៉ូលីន បង្ហើរសារមួយឃ្លាទៀតថា « កុំមកចង់កោរលុយរ៉ូលីនអោយសោះគឺថាមិនងាយទេ »។
