ឪពុកម្ដាយមានកូនអាយុក្រោម៥ឆ្នាំ គួរប្រយ័ត្នរោគសញ្ញា ពងបែកដៃ ជើង និងមាត់កូន ព្រោះអាចស្លាប់បាន

0
315

សង្គម៖ លោកវេជ្ជបណ្ឌិត សុខ ទូចប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួង សុខាភិបាល កម្ពុជា មានប្រសាសន៍ថា« ជំងឺនេះមិនសូវកើតមានលើមនុស្សចាស់ទេភាគច្រើនៗ លើកុមារក្រោម ៥ ឆ្នាំ តូចៗ» ។

ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា មន្ទីរពិសោធន៍ប៉ាស្ទ័រ បានរកឃើញមេរោគ អេនថឺរ៉ូ វីរុស ប្រភេទ៧១ (Enterovirus Type 71) ឬហៅកាត់ថា EV 71 នៅក្នុងឈាមរបស់កុមារ ១៦ នាក់ ក្នុងចំណោម ២៤ នាក់ ដែលមានរោគសញ្ញានៃជំងឺពងបែក នៅដៃ ជើង និងមាត់នេះ បន្ទាប់ពីមានកុមារកម្ពុជាស្លាប់ជិត ៦០ នាក់ ក្នុងរយៈពេល ៣ ខែ គឺពីខែមេសា ដល់កក្កដា ឆ្នាំ ២០១២។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បញ្ចាក់ថា ជំងឺពងបែកលើដៃជើង និងមាត់ នេះ ឆ្លងពី មនុស្សម្នាក់ ទៅម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងកំហាក និងសំបោរ ដូចជាការក្អក ឬកណ្ដាស់ និងការប៉ះ ទឹក រងៃពងបែក ឬលាមកអ្នកជំងឺ ដែលមានមេរោគ ឬវីរុសEV 71 មេរោគឆ្លងខ្លាំងនៅក្នុងសប្ដាហ៍ទីមួយ។ វិធីបង្ការ ដែលអាចមានប្រសិទ្ធភាពនៅពេលនេះ លោកវេជ្ជបណ្ឌិត សុខ ទូច ណែនាំឱ្យមនុស្សម្នាក់ៗ រក្សាអនាម័យ ផ្ទាល់ខ្លួនឱ្យខ្ជាប់ខ្ជួន គឺត្រូវលាងដៃជាមួយសាប៊ូឱ្យបានសព្វ និងញឹកញាប់ ជាពិសេសក្រោយពេល ចេញពី បង្គន់។

Comments