កំពង់ចាម៖ បង្ហាញពីបុរសម្នាក់ឈ្មោះ ឌិន សុខគា អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងសុខ ឃុំទ្រាន ស្រុកកំពង់សៀម បានធ្លាយក្រពះ និងក្អួតធ្លាក់ឈាមស្លាប់ភ្លាមៗដោយសារតែរូបគាត់មានជម្ងឺប្រចាំកាយ និងបានផឹកស្រាជាប្រចាំមិនដែលខានមួយថ្ងៃណាឡើយ ។
បង្ហាញកាន់តែច្បាស់ពីសំណាក់ប្រពន្ធរបស់សពខាងលើ ដែលប្រពន្ធរបស់គាត់មានឈ្មោះថា ធាន ស្រ៊ន់ បានរៀបរាប់ទាំងទឹកភ្នែកកំពុងហូរថា« ប្ដីរបស់គាត់(ឌិន សុខគា) ជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំ ព្រមទាំងមានជំងឺប្រចាំកាយផង រហូតដល់ថ្ងៃកើតហេតុនេះ ប្ដីគាត់បានយកបន្លែមកផ្សារបឹងកុក ក្រុងកំពង់ចាម បន្ទាប់ពីបានដាក់បន្លែរួច ប្ដីគាត់បានយួរត្រីចេញមកមុន ឯគាត់ដើរមកតាមក្រោយ ខណៈនោះស្រាប់តែឃើញប្ដីដួលដេកនៅលើដី ដោយមានឈាមហូរតាមមាត់ និងស្លាប់តែម្ដង។
យោងតាមព័ត៌មានមួយនេះ សូមបងប្អូនទាំងអស់មេត្តាគិតឡើងវិញចំពោះសុខភាពផ្ទាល់ខ្លួន បើអាចកាត់បន្ថយបានក៏កាត់បន្ថយទៅ ជៀសវាងកុំឲ្យដូចករណីខាងលើ។
