បាត់ដំបង៖ ថ្មីៗមានករណីបុរសម្នាក់លួចបង្កើតគណនីហ្វេសប៊ុកមួយឈ្មោះ «តាមប្រហារពួកអានៅបួនជួរនិងអា​ចិន្តាលុះក្ស័យ» បង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ចំពោះថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋានន​គរបា​ល​ខេត្តបាត់ដំបង គឺឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលខ្លឹមសារទាំងនេះគឺជារឿងមិនពិត ហើយបានបង្ករឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំស្នងការក៏ដូចជាកងកម្លាំងនគរបាលជា​តិទាំងមូល ។
ដោយករណីនេះឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានចាត់វិធានការបញ្ជាដល់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន ក្រុមការងារបណ្តាញសង្គម ចូលរួម ស្រាវ ជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ។ រហូតដល់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៨ បានធ្វើការឃាត់ខ្លួន ជន សង័្សយម្នាក់ឈ្មោះ សុខ ធារៈ ហៅ ណុល កញ្ញាឬ បញ្ញាភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងធ្វើការសាកសួររួចមកជនសង្ស័យរូបនោះក៏បានឆ្លើយថា « ខ្លួនពិតជាបានបង្កើតគណនីឈ្មោះនោះមែន ហើយយករូបអ្នកផ្សេងដែលខ្លួនមាន គុំនំជាមួយ មកដាក់ក្នុងគណនីហ្វេសប៊ុកធ្វើជាម្ចាស់គណនី ហើយបង្ហោះខ្លឹមសារ និងរូបភាពបរិហារកេរ្តិ៍ ចំពោះឧត្តសេនីយ៍ទោ អ៊ុច សុខុន ដើម្បីទម្លាក់កំហុសទៅម្ចាស់គណនីហ្វេសប៊ុកនោះតែប៉ុណ្ណោះ»។ យ៉ាងណាមិញសកម្មភាពប្រឌិតរឿងដើម្បីទម្លាក់កំហុសទៅអ្នកដ៏ទៃនេះត្រូវបានសមត្ថកិច្ចនគរបាលបំបែកសំណុំរឿងវែកមុខឃើញហើយ។