ព្រះសីហនុ៖ ម្ចាស់តូបលក់ម្ហូបអាហារ និងគ្រឿងសមុទ្រ​ តាមមាត់ឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ឡាយ​វីដេអូបង្ហាញការហួសចិត្ត ត្បិតលោកមន្ត្រីប៉ូលីសដែលមានតូបលក់ក្បែរគ្នានោះ​ បានចេញមកហាមប្រាមមិនឲ្យកើបសម្រាមចេញពីតំបន់ឆ្នេរឡើយ ដោយមន្ត្រីទាំងនោះ ប្រាប់ថា «ជាកន្លែង​របស់គេ កុំប្រមូល» តែនារីជាម្ចាស់តូបទ្រាំមិនបាននឹងក្លិនស្អុយក៏សម្រេចចិត្តបន្តប្រមូលសម្រាម​ច្រកចូលបាវ តែមិនបានដឹកចេញទៅចោលនៅទីណាទេ ព្រោះខ្លាច​រងការ​ចោទ​ប្រកាន់តែយកសម្រាមទៅចោលគ្មានសណ្តាប់ធ្នាប់។

ស្រីដា ថា «ហួសចិត្ត ជួយកេីបសំរាមគេហេីយខុសទៀត អត់ដែលដឹងអាលីង ឆ្នេរអូឈេីទាលជាដីរបស់គេ ជួយ​កេីបហេីយខុសទៀត លេីកក្រោយលេងហ៊ានជួយកេីបហេីយ ដីក្នុងអតីត (ប៉ូលីសព្រំដែនទឹក) អូឈេីទាលយេីងនឹង កាងម្នាក់ឯងហ្មង កូនចៅគេទេ អូភេ្លច តែកូនចៅដូចចៅហ្វាយគេចឹង»។ មិនត្រឹមតែសម្រាមគរដូចគំនរភ្នំទេ តូបលក់ជាកម្មសិទ្ធិលោកស័ក្តិធំនោះ បានបង្ហូរទឹកស្អុយចូលសមុទ្រទៀតផង ប្រភពដដែលបន្តថា «ស្អុយណាស់បងប្អូន ពេលខ្យល់មកម្តងៗ ថ្ងៃនេះតូចខ្ញុំគ្មានភ្ញៀវចូលទេ ស្អុយពេក»។

សូមទស្សនាវីដេអូ!!