ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកអ្នកនាង ថាវរី មាសបង ដែលគ្រប់គ្នាធ្លាប់ស្គាល់ថាជា ពិធីការិនី ស៊ីធីអិន កម្មវិធីសាសនាផ្សាភ្ជាប់សង្គម បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីគ្រួសារក្រីក្រមួយកំពុងរស់នៅនឹងកូនខ្ទមស្លឹកតូចធ្លុះធ្លាយ ជាមួយចៅៗតូចរហង់។
ជំនួបរូបភាពដ៏កម្សត់អន្ទង់ចិត្តអាណិតពីមហាជនស្ទើរទប់ទឹកភ្នែកមិនបាននោះ អ្នកនាង ថាវរី ក៏ភ្ជាប់ជាមួយពាក្យពេចន៍ទទូចរកថវិកា ដើម្បីជួយគ្រួសារកម្សត់នេះផងដែរ ដោយពោលថា« នាងខ្ញុំ សុំពុកម៉ែបងប្អូនដែលមា នចិត្តមេត្តា ម្នាក់១ដុល្លាមកដើម្បីទិញស័ង្កសី ប្រកដំបូលផ្ទះឲ្យលោកយាយដែលកំពុងតែខ្វះខាតយ៉ាងខ្លាំង ០១៦​៦៧៦២២៧»។ ដោយឃើញពីទឹកចិត្តចង់ជួយដល់គ្រួសារដែលកំពុងជួបទុក្ខលំបាកនោះបណ្ដាអ្នកលេងបណ្ដាញសង្​គមក៏លាន់មាត់សរសើរថា«ប្រពៃណាស់ប្អូនស្រីដែលមានទឹកចិត្តចង់ជួយដល់អ្នកដែលខ្វះខាតជាង សង្ឃឹមថានឹងមានសប្បុរសជនជួយចែករំលែកទាននេះផងទៅចុះ»។