កណ្ដាល៖ ក្រោមកម្ដៅថ្ងៃកំពុងតែបញ្ចេញឆព្វណ្ណ​រង្សីយ៉ាងក្ដៅហែង ក្នុងបរិវេនទីអារាម វត្តព្រះនាគ ស្ថិត​នៅ​ក្នុង​ឃុំ ឆក់ឈើនាង​​​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​​ គេក៏ឃើញមាន​ព្រះសង្ឃបួនទៅប្រាំ ព្រម​ជា​​មួយនេន ប្រញឹក​​​​ដៃ មិនសំ​ចៃ​​​​​ក​​ម្លាំងខំប្រឹងរុញច្រានអួស​ទាញ​ ដើម្បី​ជញ្ចូន​​​​ដើមឈើ​យកមក​ធ្វើ​រោង​​សម្រាប់​ចែក​​​​​​​រំលែក​ចំណេះ​វិជ្ជា​ដល់​ក្មេងៗ​និងនេន​តូចៗ​នៅក្នុ​ង​វត្ត។

បើតាមគណនីហ្វេសប៊ុក​ព្រះតេជគុណ ឡុច យ៉ាន​បានរៀបរាប់នៅលើគណនីផ្ទាល់ខ្លូនថា«ដឹកដើម​ប្រេង​ខ្យល់​ធ្វើសាលា​បង្រៀ​ន​កូន​នេន​តូច​នឹង​ក្មេងៗ​ មានភាសាខ្មែរ​​ អង់គ្លេស​ កុំព្យូទ័រ បង្រៀនដោយលោកគ្រូ​សូត្រ​ស្តាំ​វត្ត​ព្រះ​នាគ​ ព្រះតេជ​គុណ រីម​ កុង»។​​ តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបាន​បង្ហោះនៅ​លើបណ្ដាញ​សង្គម​ត្រូវ​បាន​​មហា​ជន​ជាច្រើននាំគ្នាចែករំលែកជាបន្តបន្ទាប់ក្នុងនោះក៏មានអ្នកចូលខមិនកោត​សរសើ​រ​​​​​អំពី​ទឹកចិត្ត​ជ្រះ​ថ្លា​របស់​ព្រះ អង្គ។