ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ តារាស្រីល្បីគាំទ្រផលិតផលខ្មែរយកសារ៉ុងមកកែច្នៃធ្វើសម្លៀកបំពាក់នោះបែរប​ង្ហោះរូបឈរកាច់រាងបង្ហាញផ្សិត រៀបរាប់ក្នុងន័យមិនពេញចិត្តលើបណ្ដាញសង្គមថា«បើទោះបីជាយើងខំធ្វើល្អបែ​ប​ណាក៏ដោយក៏គ្មានប្រយោជន៍ដែរ»។ តារាស្រីដែលធ្លាប់បង្ហាញតែភាពរឹងរូបនេះក៏រៀបរាប់បែបបាក់ទឹកចិត្តទៀ​តថា« ព្រោះការតាមចាប់កំហុសគឺវាមានជានិច្ច ធ្វើល្អ១០០​ដ​ង​​គេមើលមិនឃើញ ធ្វើខុសតែម្តងគេនិយាយសឹងតែរាល់ថ្ងៃ ចុះអា៩៩ដងដែលខ្ញុំបានធ្វើល្អមិនលើកនិយាយផង ខ្ញុំរាល់ថ្ងៃនេះមានជំងឺបាក់ទឹកចិត្តយ៉ាងខ្លាំង»។
ដោយឃើញសាររៀបរាប់ក្នុងន័យមិនសប្បាយចិត្តរបស់តារាពហុជំនាញរូបនេះបណ្ដាអ្នកគាំទ្រក៏បានចូលខមិនលើកទឹកចិត្តដែរថា«កុំខ្វល់ពីមាត់គេបង ខ្លួនបងម្នាក់ឯងគេវិញរាប់ពានរាប់ម៉ឺនអ្នកស្រុកខ្មែចឹងហើយគេធ្វើល្អមិនដែលមានអ្នកណាបើកភ្នែកមើលតែបើខុសតែតិចនិងចាំគាត់ស៊ែតគ្នាអ្វីដែលសំខាន់នោះបងដឹងថាខ្លួនបងបានធ្វើរឿងល្អៗទៅបានហើយខ្លួនបងសប្បាយចិត្តនៅការដែលបងធ្វើរឿងល្អៗចង់អ្នកណាមិនមើលឃើញទង្វើល្អរបស់​បង​តែប្អូននៅតែទ្រាំបងជានិច្ចស៊ូៗបងសំឡាញ់»។