ភ្នំពេញ៖​ បន្ទាប់ពីបានទទួលដំណឹងថាព្រឹទ្ធាចារ្យសិល្បៈអាយ៉ៃ ចាប៉ី ឈិន ឈៀង បានធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្របានធ្វើឲ្យអ្នកសិល្បៈ ក៏ដូចអ្នកគាំទ្រច្រើនបានសម្ដែងនូវក្ដីអាណិតអាសូរជាខ្លាំង។

ជាមួយគ្នានោះដែរក៏លេចនូវវត្តមានតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះរូបរបស់ព្រឹទ្ធាចារ្យសិល្បៈអាយ៉ៃ ចាប៉ី ឈិន ឈៀង អមជាមួយសារទទូចដល់អ្នកសិល្បៈដែរថា«សូមជំរាបសួរបងប្អូនសិស្សានុសិស្សញាតិមិត្តជិតឆ្ងាយដោយ លោកគ្រូ ឈិន ឈៀង សិល្បៈបុរាណ ស្មៀន ឈិន ឈៀង លោកសម្រាកនៅមន្ទីរពេទ្យកាលម៉ែត្រ សូមអញ្ជើញសួរសុខទុក្ខលោកគ្រូដោយសេចក្តីស្រលាញ់និងគោរពសម្រាប់សិល្បះបុរាណខ្មែរយើងទេ»។ គួរបញ្ជាក់ផងដែរព្រឹទ្ធាចារ្យសិល្បៈអាយ៉ៃ ចាប៉ី ឈិន ឈៀង ជាសិល្បករជើងចាស់និងធ្លាប់ទទួលបានប្រជាប្រិយភាពមិនធម្មតាផងដែរ។