ភ្នំពេញ៖ ស្រីស្អាត ពេជ្រ សូលីកា ល្បីមានចំណងស្នេហ៍​ស្អិតរមួត​រួម នីកូ ហាក់បង្ហាញជំនឿចិត្តយ៉ាងមុតមាំថា នាងនឹងអាចស្តារមុខមាត់នៅហង្សមាសបានជាថ្មីឡើងវិញ នៅពេលដែលភាពយន្តរឿង «អាពាហ៍ពិពាហ៍ចៃដន្យ» ត្រូវបានដាក់បញ្ចាំងនាពេលខាងមុខនេះ ដោយសង្ឃឹមថាហង្សមាសនឹងអនុញ្ញាតិឲ្យនាងច្រៀងវិញ ចាប់ដៃគូជាមួយ នីកូ តែចំពោះហង្សមាស​ព្រមទទួលនាងឲ្យក្លាយជាតារាចម្រៀងជាថ្មី ឬ យ៉ាងណានោះ គ្មានអ្នកសិល្បៈ​ណាហ៊ាន​ហើបមាត់ទាយដំណើរមុនឡើយ។

ទោះប្រភពខាងក្នុងមិនបង្ហើបក្តី ក៏អ្នកចាត់ការទូទៅដែលល្បីលង់ស្នេហ៍នាង សូលីកា កាលពីឆ្នាំ២០១០ នោះ មិនបានរវីរវល់ជាមួយនាងឡើយ ហើយការថតរឿងជាមួយ នីកូ គ្រាន់តែតម្រូវចិត្តអ្នកគាំទ្រមួយពេលខ្លីប៉ុណ្ណោះ ព្រោះនាងត្រូវបានប្រភពបង្ហាញថា «នាងធ្លាប់មានរឿងរកាំរកូសជាមួយហង្សមាស ហើយនាងធ្លាប់ថតអាល់ប៊ុមជាមួយ ឆន សុវណ្ណារាជ ប៉ុន្តែហង្សមាសមិនអនុញ្ញាតិឲ្យចេញ! មកពេលនេះ ៨ឆ្នាំមកហើយ» ម្ល៉ោះហើយឱកាសនាង​ចូលច្រៀងវិញ ទំនងជាក្សត់ណាស់ ព្រោះហង្សមាសមានធនធាន​ច្រើន។