ភ្នំពេញ៖ តារាចម្រៀងស្រីល្បី ម្ដាយយកនំចំនីទៅតាមពេលឡើងឆាកម្ដងៗ នាង សួស វិហ្សា បានធ្វើអ្នកគាំទ្រមានការគោតសសើរមិនដាត់ពីមាត់ ក្រោយពេលនាង សួស វីហ្សា បានបង្ហើរសារប៉ុន្មានឃ្លានៅលើបណ្ដាញសង្គម។មិនតែប៉ុណ្ណោះនាង សួស វីហ្សា បានបង្ហោះមួយឃ្លាថា « ខ្ញុំមានកំណើតដល់សព្វថ្ងៃ អ្វីៗដែលខ្ញុំមានមកដល់ពេលនេះ គឺសុទ្ធតែជាចំណែកយ៉ាងធំធេងរបស់លោកទាំងពីរ អរគុណប៉ាម៉ាក់ដែលតែងតែនៅពីក្រោយកូន តែងផ្តល់កំលាំងចិត្ត នឹងផ្តល់ភាពកក់ក្តៅអោយកូនៗគ្រប់ពេល »។
អ្វីដែលគួរអោយចាប់អារម្មណ៍ពីអ្នកគាំទ្រកាន់តែខ្លាំងនោះ គឺនាង សួស វីហ្សា បានសន្យាថា « ចាប់ពីពេលនេះតទៅកូនសូមសន្យាថា នឹងសងគុណលោកទាំងពីរវិញអោយបានល្អបំផុត I love you mum and dad »។ មានខមិនពីអ្នកគាំទ្រម្នាក់បានលើកឡើងថា « ពិតជាប្រពៃណាស់ ខ្លួននៅក្មេងសោះចេះគិតដល់លោកអ្នកមានគុណទាំងពីរហើយ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ទៀតដែលចេះគិតដូចកញ្ញា សួស វីហ្សា ទេ »។
