ក្រិច៖ តារាចម្រៀងប្រឡូកសិល្បៈដំបូងឆ្នាំ២០០៥ ឆន សុវណ្ណារាជ ត្រដាងដៃលើលំហរលើដែនដីអ៊ឺរ៉ុបបង្ហាញនូវចិញ្ចៀនឯកោមួយវង់ ដែលគ្មានគូគាប់ចិន្តានឹងគេ តែលោកប្រឹងដាក់ចិត្តដាក់កាយសប្បាយជាមួយធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល ដែលលោកប្រាប់ច្បាស់ៗថា «នៅក្រិច»។
ថ្វីត្បិតតែលោកទៅដល់ក្រិចជួបស្រីៗស្អាតៗរាប់សិបនាក់ក្តី ប៉ុន្តែ ២ថ្ងៃមកហើយលោកនៅតែរកម្ចាស់គូចិញ្ចៀនមិនទាន់បានទៀត ខណៈចិញ្ចៀនរបស់លោកភ្ជាប់ជាមួយចម្លាក់អក្សរឡាតាំងថា «Reach» តំណាងឲ្យឈ្មោះលោកផ្ទាល់។ ដំណើរស្វែងរកម្ចាស់ចិត្តមិនឃើញបែបនេះ ធ្វើឲ្យនារីរូបស្រស់ ជា សៀវហួយ ចំអន់តារារូបនេះបន្ថែមថា «បងរាជគាត់កំពុងស្វែងរកគូរចិញ្ចៀននេះ រកតាំងពីទ្វីបអាសីុដល់ទ្វីបអឺរ៉ុប នៅមិនទាន់ឃើញទៀត»។
