ភ្នំពេញ៖ រំពេចនៃការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីមានយុវតីវ័យ២៤ឆ្នាំម្នាក់ មកលោតទឹក ដើម្បីបញ្ចប់ជីវិតខ្លួនឯងនៅចំណុចស្ពានលីយ៉ុងផាត់ ដែលបណ្ដាអ្នកលេងសង្គមហ្វេសប៊ុកនាំគ្នាគិតថា «យុវតីរូបនេះទំនងជាខូចចិត្តរឿងស្នេហាហើយ ទើបគិតខ្លីបញ្ចប់ជីវិតខ្លួនឯងបែបនេះ»។
មួយថ្ងៃក្រោយមក អ្វីដែលផ្ទុយពីការគិតរបស់មហាជនខាងលើត្រូវបានក្រុមគ្រួសាររបស់នាងបង្ហាញប្រាប់សង្គមវិញថា« នាងមានឈ្មោះ សែ ពុធារី ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ក្រុមគ្រួសាររបស់ជនរងគ្រោះក៏បានបន្តទៀតថា មុនកើតរឿងរ៉ាវដល់ថ្នាក់ សែ ពុធារី  ហ៊ានលោតទឹកសម្លាប់ខ្លួនបែបនេះគឺនាង(សែ ពុធារី)មានវិបត្តិក្នុងគ្រួសារ ដោយរូបគេបានទារឪពុកម្តាយ ឲ្យទិញទូរសព័្ទ និងចិញ្ចៀន តែម្តាយឪពុកមិនព្រមទិញឲ្យ ទើបគិតខ្លីសម្លាប់ខ្លួនឯងបែបនេះតែម្ដង»។