ភ្នំពេញ៖ តារាចម្រៀងរត់ចោលអ្នកផ្ចុងផ្តើមទៅរួមរស់ជាមួយថោន ម៉ៅ ហាជី ហាក់មិនញញើតនឹងចំណាត់ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ឲ្យផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ឡើយ ដោយលោកនៅតែបង្ហោះលើផេកផ្លូវការរបស់លោកដដែល។

មិនដឹងថាជារឿងគាប់ជូន ឬ ជាចេតនាឌឺ​ដងក្រសួងនោះទេ ត្បិតនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតលេខ ១៦០០ កប/ខល ស្នើសុំចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយបទ «ភ្ជុំបិណ្ឌនឹកស្រុក» តែរំលងបានមួយថ្ងៃលោក ម៉ៅ ហាជី ដែលជាម្ចាស់បទនោះ បានបង្ហោះផ្សព្វផ្សាយ​ចម្រៀងដែលក្រសួងទើបហាមប្រាមលើបណ្តាញសង្គមហ្វេសប៊ុកទៅវិញ ធ្វើឲ្យមហាជនសម្រុកចូលទៅទស្សនាជាង ៤ម៉ឺនដង និងមានអ្នកចែករំលែកជាង ១ពាន់ទៀតផង។

សូមទស្សនាវីដេអូ!!