ភ្នំពេញ៖ អ្នកនាង សម សុជាត្តារ៍ ដែលត្រូវបានមហាជនស្គាល់ថាជា តារាស៊ិចស៊ី ប្រចាំទស្សនាវដ្តីប្រជាប្រិយកាលពីឆ្នាំ២០០៧ ហើយបច្ចុប្បន្នអ្នកនាងក៏ជារាសម្តែងថត MV ផងដែរ។ ប៉ុន្តែបើនិយាយពីសម្រស់របស់តារាសម្តែងរូបនេះនៅតែស្រស់ស្អាតដដែរ ។ កាលពីម្សិលមិញនេះជាថ្ងៃកំណើតរបស់កូនស្រីអ្នកនាង សម សុជាត្តារ៍ ប៉ុនែ្តអ្នកនាងមិនធ្វើពិធីអ្វីធំដុំនោះទេ គឺគ្រាន់តែញាំអាហារពេលល្ងាច ជាមួយក្រុមគ្រួសារបន្តិចបន្តួចតែប៉ុណ្តោះ តែមើលទៅក៏មានភាពសប្បាយរីករាយបែ​ប​គ្រួសារដែរ។ លើសពីនោះនាងក៏បានបង្ហោះរូបនឹងសារជូនពរដល់កូនស្រីរបស់ខ្លួនថា« ភ្លេចខ្លួន ៨ឆ្នាំកូន ឆ្នាំនេះម៉ាក់គិតថាចង់ធ្វើខួបអោយកូនធំម្តងដែរ តែអត់បានធ្វើវិញ ដោយសារម៉ាក់រវល់ ហើយក៍ស្ទើរលុយដែរ តែម៉ាក់សុំលើកទៅឆ្នាំហើយមើលទៅណា កូនម្លាញ់ ក្តីស្រលាញ់របស់ខ្ញុំមានអោយតែម្នាក់នេះហើយ អស់ពីបេះដូង»៕