ព្រះសីហនុ ៖ គណនីសិស្សនៃសាលារៀនមួយឈ្មោះ «ឡាយហ្វ» ស្ថិតលើទឹកដីល្បីចិនធ្វើ​ព្យុះ​ភ្លៀង​ខេត្តព្រះ​សី​ហ​នុ បានឲ្យដឹងទាំងហួសចិត្តថា ​សាលារៀនមួយនេះល្បីយូរហើយ ពិសេសនោះបើកដំណើរការជិត២០ឆ្នាំ បែរមានជនមួយក្រុមចេញមុខមកអះអាងបែប​ភ្លាវ​ថាខ្លួនជាម្ចាស់កម្មសិទ្ធលើដីសាលានេះ។ ម្ចាស់គណនី​នេះក៏​បាន​បង្ហាញដោយអារម្មណ៍​ហួសចិត្ត និងដាក់ជាសំណួរទៅកាន់ជនចង់បានដីឥតខ្មាសទាំងនោះថា «សា​លា​ល្បី​តាំ​ង​ពីយូរ បើកដំណើរការជិត20ឆ្នាំហើយ សាលាដ៏ល្បីល្បាញយូរ​ណាស់​ហើយ សួរអ្នក​នៅកំពង់​សោម​មើលអ្នកណាមិនស្គាល់សាលា life?? »។ ឧទានដោយសម្តីធ្ងន់ៗ​ម្ចាស់​គណនីដដែលបានបន្ថែមថា «មាន​អាគារ​ខ្ពស់ៗ មានការប្រកួត​បាល់ទាត់​ខេត្ដ​ក៏​រើស​តារាងបាល់ដីនៅសាលា life ប្រកួតដែរ ហើយបើជាដី​របស់​អ្នក​ឯងយូរហើយ ​មិនមក​យកចាំបាច់យកពេលចិននៅកំពង់សោមចូលមកច្រើន??? »។

បញ្ជាក់ដោយអារម្មណ៍ក្តុកក្តួលខ្លោចផ្សារប្រភពឲ្យដឹងច្បាស់ៗទៀតថា «សាលានេះ​កសាង​ឡើង​ដោយជ​ន​ជាតិ​កូរ៉េ អ្វីដែលគាត់ផ្ដោតសំខាន់លើគុណភាពអប់រំ ចង់អោយកូនខ្មែរ​មាន​ចំ​ណេះ​​​ដឹងដើម្បីប្រកួតជាមួយបរទេស ហើយ​បើនៅសុខៗមានរឿង​បែបនេះ តើអោយ​ជន​ជាតិ​​​ណាមកជួយខ្មែរទៀត។ ខ្ញុំជឿជាក់លើ​សាលាខ្ញុំថាគាត់​មិនយកដីរបស់​អ្នកណា​មកធ្វើ​ជា​របស់ខ្លួនទេ ទោះខ្ញុំរៀនទើបតែបាន2ឆ្នាំប៉ុន្ដែបេះដូង និងចិត្ដ​ដែលគ្រូបង្រៀន​នៅទីនោះ​សុទ្ធតែចិត្ដបរិសុទ្ធជាហេតុដែលធ្វើអោយខ្ញុំជឿជាក់100%ថារាល់បរិវេណ​ក្នុងសាលាគឺជាដីរ​បស់សា​លា​100%»។

ក្នុងនោះបើយោងតាមវីដេអូដែលបានចែករំលែកគឺបង្ហាញមនុស្សមួយក្រុម មានទាំង​កម្លាំង​សមត្ថកិច្ចខ្មែរថា​តុលា​ការ​ជាអ្នកបញ្ជូនមកដើម្បីរឹបអូសដីដែលអះអាងថាសាលារៀន ឡា​យ​ហ្វ បានយក​ពុំ​មែនជាម្ចាស់កម្មសិទ្ធិ ជាមួយគ្នានោះមហាជនបានត្រឹមសម្តែងការខក​ចិត្ត ព្រមដោយការចាំមើលពីចំណាត់ការ និងដំណោះ​ស្រាយ​របស់​ភាគី​ទាំងសងខាងប៉ុណ្ណោះ។