ភ្នំពេញ ៖ តារាសម្តែងប្រុសកេរ្តិ៍ឈ្មោះល្បី ឆឹម សក្កដា ដែលប្រកាសក្តែងៗស្ទើរប៉ើងមេឃ​ថាខ្លួនកំពុងមាន​ស្នេហ៍​ជាមួយតារាស្រីនាង ពេជ្រ សោភា តែត្រូវមជ្ឈដ្ឋានបាន​ហៅ​ស្នេ​ហា​​អ្នកទាំងពីរជាស្នេហ៍ក្លែងក្លាយ ដ្បិត​គេកម្រឃើញអ្នកទាំងពីរ​បណ្តើរគ្នា​ទៅណាមក​ណាដូច​ពេល​មុន ពិសេសក្នុងពិធីជួបជុំអ្នកសិល្បៈតែម្តង។

រំពេចលេចចេញនូវមន្ទិលហាក់គ្មានអ្នកចេញមុខបកស្រាយឲ្យបានល្អិតល្អន់ស្រាប់តែពេលនេះ​គេបែរប្រទះ​ឃើ​ញ​អ្នក​កម្លោះ ឆឹម សក្កដា ឈរក្នុងអារាម​ក្លាយជាព្រះសង្ឃ​បាត់​ទៅ​ហើយ ក៏ត្រូវមហាជនលាន់មាត់ភ្លែត​ទំនងជា​ភ្ញាក់ផងថា «តេជគុណ សក្កដា ទេតើ»។ រូបកាយ​គ្រង​ជិត​ដោយ​ស្បង់ចីវរ ព្រះហស្ថមានថង់យាម ទឹកមុខមាំ ព្រះតេជគុណ ឆឹម សក្កដា ក៏បាន​បញ្ចេញ​​សារខ្លីក្នុងន័យស្ងប់អារម្មណ៍បន្តិចថា «សូមបានសេចក្តីសុខ​ចម្រើន​ណាញោ​ម​ទាំងអស់គ្នា»។

យ៉ាងណាមិញបន្ទាប់ពីឃើញគូស្នេហ៍អ្នកនាង ពេជ្រ សោភា បានបួសជាសង្ឃបែបនេះ​ត្រូវ​​ប្រភពមួយ​បានសន្និ​ដ្ឋាន​ភ្លាមថា «ប្រហែលខូចចិត្តហើយមើលទៅ» ប៉ុន្តែបើតាមការខមិន​របស់​អ្នកគាំទ្របានបញ្ជាក់ច្បាស់ថា រូប​នេះ​គ្រាន់ជាឈុតសម្តែងក្នុងខ្សែភាពយន្តតែ​ប៉ុណ្ណោះ​។