ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរ កោះហៅ លោក សាយ ណារុត រស់នៅភូមិ២ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបោះសំរាមចូលក្នុងព្រែកសមុទ្រ ចំណុចស្ពាន​ដែក​ប៉ាកខ្នង​នោះ មជ្ឈដ្ឋានទូទៅបង្ហាញការស្ងប់ចិត្ត នឹងវិធានការសមត្ថកិច្ច​ដែលឲ្យបុរសវ័យ ៣២ឆ្នាំរូបនេះ ធ្វើកិច្ចសន្យាជាមួយសម្ថកិច្ចថា ឈប់ចោលសម្រាមក្នុងទឹក, អោយរើសសំរាមដែលគាត់បានចោលដែលនៅសេសសល់ និង អោយសុំទោសជាសាធារណៈ តែលោក មាស សាលី នៅតែមិនពេញចិត្តដដែល។

តារាចម្រៀងម្ចាស់បទ «អង្គរក្ស​បេះដូង» មាស សាលី ថា «មិនយល់ទេ» ព្រោះតែកើតមកជាមនុស្ស​នឹងគេដែរ តែមានសតិផ្សេងខ្វះការគិតគូ​ពិចារណា យកសម្រាមទៅចោលក្នុងទឹកសមុទ្រគ្មានគិត​ផលប៉ះពាល់ នេះមិនចាំបាច់អ្នករៀនខ្ពស់បានគិតយល់ទេ សូម្បីអ្នកអត់ចេះអក្សរក៏ដឹងថា ធ្វើនេះមិនសមដែរ ចុះហេតុអ្វីបុរសវ័យជាង ៣០ហើយ មានប្រពន្ធនិងកូនហើយ នៅឡើយធ្វើគំរូអាក្រកក្នុងសង្គមទៀត។ យ៉ាងណាក្នុងអារម្មណ៍​របស់លោក សាលី មិនបានបង្ហាញថា មិនមែនមិនពេញចំណាត់ការសមត្ថកិច្ចទេ តែលោកហ្មងសៅខ្លាំងរឿងខ្វះការពិចារណារបស់ពលរដ្ឋម្នាក់ក្នុងខេត្តកោះកុងប៉ុណ្ណោះ។

សូមទស្សនាវីដេអូ!!