ភ្នំពេញ៖ កញ្ញា ផន ស្រីខួច តារាស្រីដែលកំពុងដើរលើវិថីសិល្បៈហាក់មានសន្ទុះគ្រាន់បើនូវបទបែបយុវវ័យ តែប្រែជាស្ងាត់ជ្រងំនូវបែបស្រុកខ្មែរ អន្លង់អន្លោច ក្រោយពីនាងហក់ចូលហង្សមាសរួចមកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ​មក។
ទន្ទឹមភាពជោគជ័យក៏ទទួលបានមកពីការខិតខំផងនោះ តារាស្រីថ្ពាល់ខួចរូបនេះក៏បានបង្ហាញទស្សនគតិរបស់ខ្លួនលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាម អមជាមួយរូបមួយសន្លឹកបង្ហាញសម្រស់ដ៏សិចស៊ីអន្ទងចិត្តមហាជនផងដែរ ដោយនាងក៏លើកឡើងថា«ភាពជោគជ័យមិនមែនបានមកពីការធ្វើល្អបំផុតតែម្ដងនោះទេ ប៉ុន្តែវាអាចមកពី១ ក្នុងចំណោម១០ដង ឫ១០០ដងដែលយើងធ្វើបានល្អបំផុតទៅវិញទេ»។ អាចបានបញ្ជាក់បានថាតារាចម្រៀងមានប្រភពមកពីផលិតកម្មរ៉ុករូបនេះទទួលបានភាពជោគជ័យមួយកំរិតតែនាងក៏ធ្លាប់បរាជ័យរាប់រយដងមកហើយដែរ។