ភ្នំពេញ៖ គ្រាន់តែ និយាយដល់ឈ្មោះ តាន់ គឹមសួ គ្រប់គ្នាប្រាកដជានឹកឃើញដល់បុរសម្នាក់ដែលតែងតែចេញ មុខរាល់ សកម្មភាពផលិតវីដេអូ ពញាក់អារម្មណ៍បែបអប់រំខ្លីៗនៅលើបណ្ដាញសង្គមជាក់ជាពុំខានឡើយ ។
ទន្ទឹមនឹងគេឈ្មោះត្រូវល្បីរន្ទឺនៅលើទំព័រហ្វេសប៊ុកនោះ តាន់ គឹមសួក៏បានប្រកាសក្ដែងៗហាក់មិនស្ទាក់ស្ទើរ អ្វីបន្តិចសោះនៅលើគណនីផ្ទាល់ខ្លូនថា«មិនចង់អួតទេ តាន់ គឹមសួធ្លាប់ជាកូនសេដ្ឋីដែលមាន ប្រាក់រាប់លាន ដុល្លារ» តារាហ្វេសប៊ុករូបនេះបានបន្តថា តែឥឡូវធ្លាក់ខ្លួនជាផលិតករវីដេអូពញ្ញាក់អារម្មណ៍ បែបអប់ រំដ៏ ល្បី រស់នៅបន្ទប់ជួលទំហំ៦ម៉ែត្របួនជ្រុង ញុំាបាយតាមចិញ្ចើមផ្លូវ អត់ការងារធ្វើ។»
ភ្លាមនោះក៏មានគណនីឈ្មោះ អេង សក្ដា ចូលខមមិនថា«ជាកូនសេដ្ឋី គ្មានអ្វីអស្ចារ្យនោះទេ រកស៊ីមានដោយ ខ្លួន ឯងទើបមានតម្លៃ» ដោយមិនបង្អង់តារាហ្វេសប៊ុករូបបានតបវិញភ្លាម ដោយសារមិនមែនជាសេដ្ឋីហ្នឹងហើយបានធ្លាក់ខ្លួនក្រ បើជាសេដ្ឋីតែម្តងទៅ មានអី។
