ភ្នំពេញ៖ បន្ទាប់ពីបានឃើញបវរកញ្ញាថៃបង្ហាញសម្រស់ក្នុងឈុតមួយដូចទៅនឹងឈុតរបស់រូបចម្លាក់ខ្មែរឈ្មោះថា «ទេពប្រណម្យ» ផ្អើលដល់អ្នកបណ្ដាញសង្គមកែនគ្នារិះគន់យ៉ាងចាស់ដៃថា «ម៉េចបានមានគំនិតប៉ងចង់បានរបស់គេម្ល៉េះ»។
ជាមួយគ្នានោះតារាចម្រៀងងារតារាកំពូលទើស ម៉ៃ សុគន្ធ បានចេញមុខប្រតិកម្មខ្លាំងៗទៅកាន់បវរកញ្ញាថៃរូបនោះថា «គំនិតចោរនៅតែចោរ Miss Grand Thai ស្មានថាពូកែ លួចចំលងពីចម្លាក់ ទេពប្រណម របស់ខ្មែ រ សោះបានចឹងមានអារម្មណ៍ថាធ្លាប់ឃើញពីមុនឈុតមួយនេះ»។ ដោយឃើញទាំងរូបភាព និងសារលើកឡើងដូចនោះកូនខ្មែរមួយចំនួនក៏នាំគ្នាលើកជាមតិមិនពេញចិត្ត ដោយចូលខមមិនថា «សៀមបាយគ្រី ស៊ីបាយក្រៀម ចាំលួចលើគោគហ្មង! រាល់ថ្ងៃនឹងវាមិនដែលមានអ្វីជារបស់វាទេ ចាំតែលួចគេ»។