ភ្នំពេញ៖ កក្រើកម្សិលមិញម្តងហើយដោយ ធី សុវណ្ណថា ប្រកាសកំណត់ពេលវេលា ២៤ម៉ោង ឲ្យមនុស្សប្រុសដែលមានចរិកស្រី «ចំប៉ីខ្មៅ» ចេញមុខមកសុំទោសជាសាធារណៈ រឿងប្រមាថឈុតតំណាងជាតិកម្ពុជា របស់បវរកញ្ញា Miss Grand ២០១៨ តែនាង ចំប៉ីខ្មៅ នៅតែផ្គើន ធី សុវណ្ណថា មិនព្រមចេញមកសុំទោសទេ បែរជាបង្ហាញសាររញ៉េរញ៉ៃបង្កឲ្យនាង សុវណ្ណថា ស្ទើរតែវិលក្បុងទាំងព្រឹកទៀតផង។ដោយសារ ចំប៉ីខ្មៅ មិនចេញសារសុំទោស ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Heng Yin» ដែលបណ្ដាអ្នកលេងសង្គមនាំគ្នាហៅពេញៗមាត់ថា «អាខ្ទើយនរកចាប់ជាតិ»។ សារនាង ចំប៉ីខ្មៅ ត្រូវមហាជនឃើញហើយលាន់មាត់ជេរថា «មិនយល់ទេ អាខ្ទើយវង្វេងសាសនា»។

យ៉ាងណាមិញមហាជនខ្មែររាប់ម៉ឺននាក់កំពុងតែទន្ទឹងរងចាំ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះHeng Yin(ចំប៉ីខ្មៅ) ចេញមុខមកសុំទោសមហាប្រជារាស្រ្តខ្មែរទាំងមូល ព្រមជាមួយការទទួលកំហុស និងលុបចោលការផុសប្រមាថឈុតតំណាងជាតិកម្ពុជា «ទេពីស្រ៊ីសួគ៌ឦសានបុរៈ» តបតាមអ្វីដែលកញ្ញា ធី សុវណ្ណថា ចេញសារព្រមានកាលពីម្សិលមិញ។