ភ្នំពេញ៖ មេម៉ាយកូន១ សុខ សោម៉ាវត្តី តែងសម្ញែងស្នេហ៍ក្រៅឆាករួមកីឡាករ លី វ៉ាហេទ  បង្ហាញអាវុធមុតស្រួច ដែលស្រីៗនិយមប្រើធ្វើឲ្យប្រុសៗទន់លោង ហើយវិធីសាស្ត្រនេះទំនងជានាងធ្លាប់យកទៅអនុវត្តទៀតក៏អាចថាបាន ត្បិតនាងល្បីថា មានប្រុសៗជាមន្ត្រី និង ឧកញ៉ាសម្បូរទ្រព្យច្រើនរូបសម្រុកតាមសុំស្នេហ៍នាង ដែលជារឿយៗនាងសុំពិនិត្យគំនិតជាមុនសិនក្រែងប៉ះចំមនុស្សមិនស្មោះ នាំឲ្យនាងមានវិប្បដិសារីម្តងទៀត។

អាវុធមុតស្រួចរបស់មិត្តនារី ត្រូវ សុខ សោម៉ាវត្តី ទម្លាយថា «ជាស្នាមញញឹម»។ នាងបង្ហាញបន្ថែមថា «ស្នាមញញឹមគឺជាអលង្ការដ៏ស្រស់ស្អាតរបស់មនុស្សស្រី តែវាក៏ជាអាវុធដ៏មុតស្រួចដូចគ្នា នៅពេលដែលមនុស្សស្រីដឹងរឿងគ្រប់យ៉ាងហើយ តែមនុស្សស្រីម្នាក់នេះតែញញឹមរក្សាជំហរ កុំស្មានតែអ្នកនិយាយអាក្រក់ធ្វើអាក្រក់ដាក់ខ្ញុំហើយខ្ញុំមិនដឹង ចំណាំ និយាយលេងទេណាតិចរើសដាក់ខ្លួនចុះ»។