ភ្នំពេញ៖ សម្លេងទ្រហោយំកងរំពងចេញពីគេហដ្ធានរបស់អ្នកនាងស៊ូ សារ៉ា អមជាមួយពាក្យពេចខ្លឹមសាររៀបរាប់យ៉ាងសង្វេកចិត្តឥតឧបមានៅលើបណ្ដាញសង្គមថា«ថ្ងៃទី១៧.១០.២០១៨ វេលាម៉ោង៣កន្លះល្ងាច គឺជាថ្ងៃដែលខ្ញុំមានទុក្ខធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំបាត់បង់អ្វីមិនស្មើរនឹងបាត់បង់កូន។
ប្រសិនបើប្តូរបាន ម្តាយម្នាក់នេះនឹងសុំប្តូរជីវិតជំនួសអោយកូន ដើម្បីអោយកូនបានឃើញពិភពលោកដ៏ធំនេះ»។ នាងបានបន្តថាតែការពិតនៅតែការពិតដដែលកូនទៅបាត់ កូនមិនបានឃើញម៉ាក់ឈឺចាប់យ៉ាងមិចទេ ម៉ាក់ សោកស្តាយ ម៉ាក់នឹក នឹកខ្លាំងណាស់កូនសម្លាញ់ ។សូមវិញ្ញាណ្ណខ័ន្តកូនទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត ណា កូនពីម៉ាក់របស់កូន… ។
តាមរយៈប្រភពពីសមត្ថកិច្ចបានអោយដឹងផងដែរថាក្មេងប្រុសរងគ្រោះមានឈ្មោះ ស៊ូ មុន្នី បានទៅពួន ប្រើ ប្រាស់ថ្នាំញៀនជាមួយមិត្តភ័ក្តិនៅក្នុងដីឡូត៍មានព័ទ្ធរបងចាក់សោទុកចោលមួយកន្លែង លុះពេលដឹងថា សមត្ថកិច្ចចុះមកបង្ក្រាប ក៏នាំគ្នារត់ចែកជើងគ្នា ជនរងគ្រោះភ័យពេក បានរត់ធ្លាក់ប្រឡាយទឹកស្អុយ បណ្ដាលឲ្យប្រឡាក់ភក់ និងសើមសំលៀកបំពាក់ ខណៈពេលកំពុងរត់គេចខ្លួនពីសមត្ថកិច្ច តែដោយសារ ភ័យខ្លាច សមត្ថកិច្ចចាប់បាន និងមិនបានប្រុងប្រយ័ត្ន ទើបប្រញាប់ឡើងផ្លោះរបងប៉ះខ្សែភ្លើង ក៏ត្រូវឆក់ស្លាប់ភ្លាមៗបែបនេះ។
