ភ្នំពេញ៖ ប្រុសស្អាត សុគន្ធ ថេរ៉ាយុ ដែលបង្ហាញទឹកមុខស្រស់ថ្លាលើទឹកដីប្រទេសបារាំងរួមអតីតអ្នកគ្រប់គ្រង​ថោ​ន​ ករុណា ពេជ្រ នោះ បែរជាកើតក្តីហ្មងសៅទាំងប្រាណមិនទាន់បានត្រលប់មកពីបរទេសវិញនោះ ថា «ទោះយើងល្អប៉ុណ្ណាចុងក្រោយគេនៅតែអាចរកមនុស្សមកជំនួសយើងបានដូចតែគ្នាទេ»។

ជុំវិញក្តីហ្មងសៅ សុគន្ធ ថេរ៉ាយុ មិនទាន់ទម្លាយជាសាធារណៈថា មានបញ្ហាជាមួយអ្នកណានោះទេ គ្រាន់តែប្រភពល្ហិចល្ហៀងបង្ហើបថា ទំនជាលោកអន់ចិត្តនឹងក្រុមការងារ ត្បិតថាលោកធ្លាប់តែជាតារាជួរមុខ និងលេចមុខមាត់ស្ទើរតែគ្រប់កម្មវិធីប្រគំតន្ត្រីទាំងក្នុងស្រុក និងក្រៅស្រុក តែឱកាសមួយនេះកាន់តែខើចបន្តិចម្តងៗ ហើយ​បទ​ច​ម្រៀ​ងចេញថ្មីៗរបស់លោកទៀតសោតក៏ពុំមានបទផ្ទុះកក្រើកអន្ទងចិត្តមិត្តយុវវ័យបានឡើយ។ យ៉ាងណារឿងមន្ទិ​ល​នេះ តារាញូស៍ រង់ចាំការបកស្រាយរបស់លោកថា លោកមានរឿងអ្វី? អ្នកណាជំនួសតំណែងលោក? ជាដើម។