ភ្នំពេញ៖ សូដា នីតា ស្រាប់តែបង្ហាញទាំងអារម្មណ៍បែបអស់សង្ឃឹម ខណៈដែលទីផ្សារសិល្បៈ ចិន ថៃ ហុងកុង កូរ៉េ កំពុងវាយលុកខ្លាំង រីឯភាពយន្តខ្មែរមិនស្រូវទទួលបានការគាំទ្រប៉ុន្មាននោះតារាស្រីល្បីដៃគូសាកសមជាមួយតារាសម្ដែងប្រុសពោះម៉ាយលោក យ៉ែម សំអូន បង្ហាញថា «មានជនជាតិខ្មែរភាគតិចណាស់ ដែលមើលរឿងខ្មែរ ព្រោះប្រជាជនខ្មែរយើង មើលរឿងខ្មែរ តែងតែរិះគន់ ថាអញ្ចេះអញ្ចុះ ឆ្គងលិចឆ្គងកើត តែបើរឿងគេវិញ មើលហើយ សមរហូត ទោះតួនោះសម្តែងឆ្គងក៏នៅល្អ ថតខុសខោអាវ សក់ ក៏នៅមើលមិនដឹង នៅតែសរសើថារឿងកុនគេល្អ»។
អារម្មណ៍នាង សូដា នីតា ពេលនេះចង់ប្រាប់ថា «បើមិនមានអ្នកមកទប់ស្កាត់រឿងបរទេសទេទោះ ភាគយន្តខ្មែរយើង អ្នកផលិត អ្នកសរសេរ អ្នកសម្តែង ខំធ្វើ ខំប្រឹងយ៉ាងណា ក៏ប្រជាជនខ្មែរយើងមិនអោយតម្លៃដែរ»។ តែយ៉ាងណាប្រភពលោក ចាន់ អ្នកទស្សនាថា «រឿងខ្មែរ ផលិតឡើងចាញ់គំនិតអ្នកមើល ម្ល៉ោះហើយកុំខឹងគេថា មិនមើល! បើចង់ឲ្យគេមើលត្រូវស្វែងយល់ចិត្តអ្នកទស្សនាជាមុនសិនថាចង់បានអ្វី? សាច់រឿងល្អប៉ុណ្ណា? ឈុ​ត​ឆាក​ប្រទាក់ក្រឡា និងអស្ចារ្យប៉ុណ្ណា?»។