ខ្មែរស្រឡាំងកាំងហ្មង៖ ឃើញហាងចិនលើកស្លាក( តូបលក់សាច់កម្ពុជា) យ៉ីកម្ពុជាជាសាច់🐮🐮🐮

0
282

ភ្នំពេញ៖ រូបភាពមួយសន្លឹក ត្រូវបានចែករំលែកជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមធ្វើអោយ​​មហា​ជន​​​ជាច្រើន ភ្ញាក់​ផ្អើលជាខ្លាំង និងខ្លះទៀតសម្ដែងការហួសចិត្តជាមួយហាងផឹកស៊ី​មួយ​កន្លែង​ដែល​មានថៅកែ​ជាជនជាតិចិន បានដាក់យីហោធំៗ ហាក់គ្មានលាក់លៀមឈ្មោះថា​«តូប​​​លក់​សាច់​កម្ពុជា​»។

សារស័ព្ទរៀបរាប់អមជាមួយរូបភាពស្លាកយីហោដែលកំពុងផុសត្រដែតនៅលើជញ្ជាំង អគារ​នោះ​​​បុរស​ម្នាក់ក៏ បានលើកឡើងនៅលើគណនីផ្ទាល់ខ្លូនបែបអស់សំណើចថា«យីអើ! ! ! អាង​តែ​​អោយ​​​លុយ​ខ្ចី​ ចង់កាប់សាច់ លក់មែន? កម្ពុជាមិនមែនជាសាច់សម្រាប់លក់ទេ»រំពេចនោះ​ក៏លេច​មុខ​​​បុរស​ម្នាក់​​មាននាមជាភាសា ចិនចូល ខមមិនថា ​ អស់ពីបើកហាងម៉ាស្សា បែបស្រើបស្រាល ចែក​ខិត​ប័ណ្ណអាសអាភាស ឥលូវនេះបើកតូបលក់សាច់ កម្ពុជាទៀត បើតែបែបនេះគ្មាន​រស់ទេខ្មែរ។ តាម​រយៈ​​គណនី​ហ្វេស​ប៊ុកមានឈ្មោះជាភាសាចិន បានបន្ថែម ថា នេះហើយ​លទ្ធផល GoogleTranslate​ ដោយ​គ្មាន​ចំណេះ​ដឹង​​​ជាមូលដ្ឋាន។

Comments