ភ្នំពេញ៖ ហេតុតែស្រលាញគ្នា ស្មោះស្ម័គ្ររួមគំនិតតែមួយ នារី២នាក់ស្រលាញ់ភេទដូចគ្នា បាននាំគ្នាទៅ​គាស់បន្ទប់ជួលមួយកន្លែង​ ចៃដន់អីត្រូវអស់លក្ខណ៍ ម្ចាស់ផ្ទះក្រវួចកបានទាំង​ពីរនាក់បញ្ជូនអោយសមត្ថកិច្ចភ្លាមៗ។

ហេតុការណ៍នេះកាលវេលាម៉ោង១៤និង០នាទី ថ្ងៃទី ១៧ តុលា ២០១៨ នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្សយមានទី១ ឈ្មោះ ជូន ចាន់ណាភេទស្រីអាយុ២៥ មានទីលំនៅ ភូមិត្បូងភ្នំ ឃុំតាក្រាំងស្រុកបាធាយខេត្តកំពង់ចាមមានមុខរបរមិនពិតប្រាកដ។ ទី២ ឈ្មោះ ឃុត ប៊ុណ្ណា ភេទស្រីអាយុ២៧ឆ្នាំ មានទីលំនៅ ភូមិ រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានមុខរបរមិនពិតប្រាកដ។