ភ្នំពេញ៖ បើទោះជារូបកាយតារាចម្រៀង សាន ស្រីឡៃ ត្រូវរលាយលើលោកនេះក្តី តែក្តី អាលោះអាល័យនិងការនឹករឭកនៅតែស្ថិតក្នុងចិត្តសាច់ញាតិ និងមិត្តៗរួមអាជីពចម្រៀង ។ ក្នុងនោះដែរ សមាគមសិល្បករខ្មែរ ក៏ធ្វើការអំពាវនាវអ្នកសិល្បៈ ចូលរួមបុណ្យខួប៧ថ្ងៃ សាន ស្រីឡៃ ។

អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ រួមនឹងលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម នៅរសៀលថ្ងៃទី១៩ខែតុលានេះ បានបង្ហោះសារអំពាវនាវដល់បងប្អូនអ្នកសិល្បៈ សូមឲ្យជួយទៅចូលរួមបុណ្យខួប៧ថ្ងៃ តារាចម្រៀង សាន ស្រីឡៃ ដើម្បីជួយលើកទឹកចិត្តក្រុមគ្រួសារ ដែលគាត់កំពុងមានទុក្ខបាត់បងសមាជិកគ្រួសារនោះ»។

អ្នកស្រី ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា «ខ្ញុំតំណាងឲ្យគ្រួសារ នៃសពរបស់ សាន ស្រីឡៃ សូមគោរពអញ្ជើញ បងប្អូន មិត្តសិល្បៈករ សិល្បៈការនី សូមចូលរួមបុណ្យ៧ថ្ងៃ របស់ស្រីឡៃផង នៅថ្ងៃទី២១ ខែ១០ ខាងមុខនេះ កម្មវិធីនៅផ្ទះម្តាយនាងនៅក្បែវត្តសែនសុខ »។