ភ្នំពេញ៖ គ្រាន់តែបទចម្រៀងមានចំណងជើងថា “ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ” ដែលបកស្រាយដោយលោក យ៉ែម សំអូន បានបញ្ចេញនូវឈុតឆាកមួយចំនួននោះ មានភាពកម្សត់ខ្លាំង ពេលមើលហើយសឹងទប់ទឹកភ្នែកមិនបានទៅហើយ ចុះទម្រមសាច់វីដេអូពេញវិញ មិនដឹងថាកម្សត់យ៉ាងណានោះទេ ប្រហែលមានអ្នកគាំទ្រមួយចំនួនបានមើលហើយអាច និងស្រក់ទឹកភ្នែក តាមតួសម្តែង ក៏មិនដឹង។
នៅក្នុងបទចម្រៀងមួយបទនេះដែលជាស្នាដៃរបស់លោក យ៉ែម សំអូន មួយបទនេះ ក្រៅពីមានអត្ថន័យកំសត់ រំលេចនូវការអប់រំហើយនោះ ថែមទាំងបានរួមសម្តែងដោយ តារាល្បីៗទាំងចាស់ និងក្មេង ជាច្រើនរូបដូចជា កញ្ញា អ៊ឹង និមល នៅ សូនីតា លោក បឺរី និងតួសម្តែងក្មេងៗ ដែលកំពុងល្បី រួមមានប្អូនប្រុស ម៉ក់ ឈុនលី ប្អូនស្រី ជី ឈីងលីន ប្អូនប្រុស សីហា ប្អូនស្រី ឈូឈូ និងជាពិសេស តួសំខាន់ដែលជាឪពុក នៅក្នុងបទនេះគឺលោក យ៉ែម សំអូន ផ្ទាល់តែម្តង។ សម្រាប់ការសម្តែង នៅក្នុង MV បទ ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ នឹងមានចេញសាច់រឿងពេញ នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ សូមប្រិយមិត្តកុំភ្លេចរង់ចាំតាមដានជាបន្ត។
