ភ្នំពេញ៖ ឆ្លើយតបតាមការចង់បានរបស់ កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថាជាសកម្មជននយោបាយល្បីលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាបងប្អូនមហាជនខ្មែរហើយ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា ចេញសារប្រកាសព្រមានយ៉ាងកក្រើកបណ្ដាញសង្គមកាលពីម្សិលមិញ ទៅកាន់យុវជនម្នាក់ ដែលខ្លួនជាប្រុស មានចរិកស្រី «ចំប៉ីខ្មៅ» បានប្រមាថឈុត ទេពីស្រ៊ីសួគ៌ឦសានបុរៈ ។
ខណៈពេលនេះក៏ត្រូវបានសកម្មជននយោបាយល្បីឈ្មោះលើបណ្តាញសង្គម និងប្រែខ្លួនក្លាយជាអ្នកសិល្បៈកញ្ញា ធី សុវណ្ណថា បង្ហោះរូបភាពរួមមួយសន្លឹកជាមួយយុវជនម្នាក់នោះ ភ្ជាប់ជាមួយពាក្យពេចន៍ថា«ថ្ងៃនេះ នាងខ្ញុំ(ធី សុវណ្ណថា ) បានទទួលជួបលោក Heng yin (ចំប៉ីខ្មៅ)ចូលខ្លួនមកទទួលស្គាល់កំហុស សុំអធ្យាស្រ័យពីនាងខ្ញុំ ពីមន្ត្រីជំនាញវប្បធម៌ និងប្រជាជនខ្មែរទូទាំងប្រទេស»។កញ្ញា ធី សុវណ្ណថា ក៏បានបន្តទៀតថា និងមានវីដេអូបញ្ជាក់ពីការចេញមុខសុំទោសរបស់លោក Heng yin ដែលមហាជនខ្មែរនាំគ្នាហៅថា «អាខ្ទើយនរកចាប់ជាតិ» នោះផងដែរ។
ជាមួយគ្នានេះដែរ មហាជននៅលើបណ្ដាញសង្គមកំពុងតែទន្ទឹងរងចាំមើលវីដេអូឃ្លីប ដែលយុវជនម្នាក់នោះចេញមុខសុំទោស យ៉ាងច្រើនសន្ធឹកសន្ធាប់។