ភ្នំពេញ៖ តារាចម្រៀងស្រី មុខស្រស់កញ្ញា វីរៈនិច ដែលមហាជនធ្លាប់ដាក់ការសង្ស័យថា​ មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុសនាយ ចឺម នាពេលកន្លងមកនៅក្នុងផលិតកម្ម សាន់ដេ បើទោះបីជាខ្លួនមានភាពមមាញឹកខ្លាំងជាមួយ និងការងារសិល្បៈបែបណាក្ដី ក៏តារារូបនេះមិនបោះបង់ចោលការសិក្សា ដើម្បីសម្រេចនូវគោលបំណងររបស់ខ្លួន ដែលចង់រៀនឲ្យបានចប់ផងដែរ។
ស្រីស្អាតរូបស្រស់ម្ចាស់បទ ឯកាសារជាថ្មី នាង វីរៈនិច្ច ដោយសម្លៀកបំពាក់ជាសិស្សនិស្សិត ស្លៀកសំពត់រាងខើចបន្តិចដើម្បីបង្ហាញសាច់ភ្លៅដ៏ខ្ចីរបស់ខ្លួន អមជាមួយទឹកមុខញញឹមពព្រាយ និងបានបង្ហាញសារនៅលើបណ្ដាញសង្គមដ៏មានអត្ថន័យបែបនេះថា«ធ្វើការផង រៀនផង មិនសូវស្រួលទេ តែយ៉ាងណាក៏រៀនបន្តឲ្យបានចប់»។
ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើនរូបបានចេញមកកោតសរសើរនាង វីរៈនិច ចំៗថា«សូមសរសើរល្បីហើយ ក៏មិនបោះបង់ការសិក្សារទៀត»។ ឯអ្នកខ្លះទៀតបានចេញមកសួរនាំតារារូបនេះ ទំនងជាចង់រៀនជាមួយ ទើបធ្លោយមាត់សួរថា«តើបងរៀនខាងផ្នែកអ្វីដែរ?»។